សំណង់អគារ​បុរាណតាំងពីសម័យមុននិងក្នុងសម័យបារាំង មានវត្តមានៅស្ទើរគ្រប់ទីកន្លែងក្នុងផ្នែកនានានៃក្រុងកំពត ដែលងាយនឹងធ្វើឲ្យភ្ញៀញមានការស្ញប់ស្ញែងណាស់នៅពេលដែលគេបានឃើញលក្ខណៈដ៏គួរឲ្យចាប់អារម្មណ៍និងប្រកបដោយអត្ថន័យនៃស្ថាបត្យកម្មអគារក្នុងក្រុង។ក្នុងនោះមានដូចជា ហាងទំនិញចិនមានពណ៌ចម្រុះ និងរោងភាពយន្តជាដើម។​ដំណើរទស្សនាអគារបុរាណទាំងនោះនឹងធ្វើឲ្យលោកអ្នកបានយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិរបស់ក្រុងស្ងប់ស្ងាត់មួយនេះ។