Discover

ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ មានទីតាំងនៅខេត្តកំពង់ចាមមានចម្ងាយ២គម ពីទីរួមខេត្ដកំពង់ចាមប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។កសាងឡើងដោយជ័យវរ័្មនទី៧ នាសតវត្សទី១៣ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។
Read More
ហាងកាហ្វេកាំមឹ

ហាងកាហ្វេកាំមឹ

ហាងកាហ្វេកាំមឹទើបើកថ្មី មានទីតាំងស្ថិតនៅខេត្តសៀមរាប ហាងកាហ្វេនេះមានការតុបតែងបែបជប៉ុនមានកន្លែងថតរូបស្អាតៗបានទាក់ទាញភ្ញៀវជាច្រើនមកទីនេះ។ គេមានតាំងរូបភាពបែបជប៉ុននិងមានគ្រាប់កាហ្វេច្រើនមកពីប្រទេសខុសៗគ្នា មានកន្លែងអង្គុយជិតមាត់ទឹកនិងមានសៀវភៅគ្រប់ប្រភេទសម្រាប់ឲ្យអាន។
Read More
វិចិត្រសាលធាម

វិចិត្រសាលធាម

វិចិត្រសាលធាម មានទីតាំងស្ថិតនៅខេត្តសៀមរាបនៅទីនេះមានតាំងវត្ថុបុរាណ ដូចជា ចានឆ្នាំង សម្លៀកបំពាក់ និងវត្ថុផ្លែកៗជាច្រើនទៀតនិងមានរូបគំនូរនៅលើជញ្ជាំង វត្ថុទាំងអស់នេះសុទ្ធធ្វើអំពីដៃ នៅទីនេះគេក៏មានហាងកាហ្វេអង្គុយលេង និងហាងលក់វត្ថុអនុស្សាវរីយ៌ និងមានទីតាំងធំទូលាយសម្រាប់ថតរូបស្អាតៗជាច្រើន នៅទីនេះមានដើមឈើព័ទ្ធជុំវិញធ្វើឲ្យត្រជាក់ភ្នែក គេក៏មានទទួលធ្វើកម្មវិធីនៅទីនេះ។
Read More
បឹងយក្សឡោម​ (奔犛卢姆)

បឹងយក្សឡោម​ (奔犛卢姆)

បឹងយក្សឡោម​ ជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំ ដែលកើតឡើងដោយបន្ទុះភ្នំភ្លើងជាច្រើនសតវត្សមកហើយ ស្ថិតនៅ ឃំុ​យក្សឡោម ស្រុកបានលុងមានចម្ងាយ ៥គមពីទីក្រុងបាលុង។​ វាមានសណ្ឋានរាងមូល ដោយមានបន្ទាត់កាត់ផ្ទិតប្រមាណ ៨០០ម​ ជម្រៅ ៤៨ម។​ ក្នុងរដូវប្រាំង បឹងមានទឹកថ្លាឈ្វេងបៀបបាននឹងទឹកសមុទ្រ។​ នៅទីនោះ មានផែពីរដែលសង់លយទៅផ្ទៃទឹកសម្រាក់អ្នកទេសចរអង្គុយលំហគយគន់ត្រីកំពុងហែលទឹក មើលបក្សាបក្សីតាមដងព្រៃនៅជុំវិញមាត់បឹង។​ បឹងយក្សឡោមក៏ជាកន្លែងងូតទឹក ឬ ហែលទឹកលេងកម្សាន្តផងដែរ។​ នៅមាត់បឹងពីខាងលិចមានមជ្ឍមណ្ឌល ដែលសាងសង់ឡើងសម្រប់ផ្តល់ផ្សេងៗ ពីបឹងយក្សឡោមនិងជាកន្លែងដាក់តាំងសិប្បកម្មរបស់ជនជាតិភាគតិច និងលក់វត្ថុអនុស្សាវរីយ៍។
Read More
កោះរ៉ុង (高龙岛)

កោះរ៉ុង (高龙岛)

កោះរ៉ុងគឺជាកោះមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលមានចម្ងាយ២៥គម​ ពីទីរួមខេត្តព្រះសីហនុហើយឆ្នេរសមុទ្រនេះភ្ជាប់ទៅនឹងឈូងសមុទ្រថៃ​ ឆ្នេរនេះបានទាក់ទាញភ្ញៀវទេសចរក្រៅស្រុកនិងក្នុងស្រុកជាច្រើន នៅលើកោះមានឆ្នេរមួយដែលស្អាតជាងគេគឺឈ្មោះថា Long beach ហើយក៏មានការជួយទូកទៅស្ទួកត្រី​​មើលផ្កាយថ្ម ការជិះទូកកានូនិងកាយ៉ាកក្នុងទឹកថ្លា។បន្ថែមលើសពីនេះភ្ញៀញទេសចរមិនបាច់បារម្ភពីកន្លែងស្នាក់នៅ ហូបចុកនោះទេ​ ពីព្រោះថានៅទីនេះមាន ផ្ទះសំណាក់ សណ្ដាគារ បឹងហ្កាឡូ មានភោជនីដ្ឋាន និងរីសត​ ជាដើមបើកបម្រើដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ។
Read More

Showing 1 - 5 of 273 posts