កោះរ៉ុងគឺជាកោះមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលមានចម្ងាយ២៥គម​ ពីទីរួមខេត្តព្រះសីហនុហើយឆ្នេរសមុទ្រនេះភ្ជាប់ទៅនឹងឈូងសមុទ្រថៃ​ ឆ្នេរនេះបានទាក់ទាញភ្ញៀវទេសចរក្រៅស្រុកនិងក្នុងស្រុកជាច្រើន នៅលើកោះមានឆ្នេរមួយដែលស្អាតជាងគេគឺឈ្មោះថា Long beach ហើយក៏មានការជួយទូកទៅស្ទួកត្រី​​មើលផ្កាយថ្ម ការជិះទូកកានូនិងកាយ៉ាកក្នុងទឹកថ្លា។បន្ថែមលើសពីនេះភ្ញៀញទេសចរមិនបាច់បារម្ភពីកន្លែងស្នាក់នៅ ហូបចុកនោះទេ​ ពីព្រោះថានៅទីនេះមាន ផ្ទះសំណាក់ សណ្ដាគារ បឹងហ្កាឡូ មានភោជនីដ្ឋាន និងរីសត​ ជាដើមបើកបម្រើដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ។