ប្រាសាភ្នំឈ្ងោក ស្ថិតនៅភូមិបុស្សត្របែក ឃំុត្រពាំងព្រីង ស្រុកទឹកឈូកមានចម្ងាយ១២គម ពីទីរួមខេត្ត។
ប្រាសាភ្នំឈ្ងោក នៅក្នុងរូងភ្នំមួយដែលស្ថិតនៅខ្ពស់ពីលើដីប្រហែល៤០ម អ្នកទេសចរអាចធ្វើដំណើរឡើងកំពូលភ្នំតាមជណ្តើរថ្មប្រហែល២០០កាំប្រាសាទនេះកសាងឡើងពីឥត្ឋសុទ្ធសាធក្នុងសតវត្សទី៦ប្រាសាទមានជញ្ជាំង៣ទិស(កើត ជើង ត្បូង) មានទ្វារចូលពីទិសខាងលិច និងមានជញ្ជាំងភ្នំនៅទិសខាងកើតពេញយើងចូលទៅក្នុងប្រាសាទនេះ យើងឃើញមានតម្កល់លិង្គថ្ម និងយោនី។ចំណែកផ្ទាំងថ្មជាច្រើនទៀតនៅក្នុងរូងភ្នំឈ្ងោក មានរូបស្រដៀងដូចជាសត្វ ដំរី ក្រពើ ពស់អណ្តើកជាដើម ប្រាសាទភ្នំឈ្ងោក មិនត្រឹមតែជាតំបន់ទេសចរណ៍ប្រវិត្តសាស្រ្ត ថែមទាំងមានឈ្មោះល្បី សុះសាយថា មានបាមីខ្លាំងពូកែទៀតផងប្រាសាទនេះមានលក្ខណះបែបព្រហ្មញសាសនា។